មជ្ឈមណ្ឌលពិព័រណ៍ Hangzhou Embodied Intelligence Exhibition Center ក្លាយជាចំណុចទាក់ទាញបំផុតសម្រាប់ពិភពនៃបច្ចេកវិទ្យារ៉ូបូតជំនាន់ថ្មី
AKP ទីក្រុង Hangzhou ប្រទេសចិន ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៦ --
ក្រុមអ្នកសារព័ត៌មានប្រទេសដែលចូលរួមក្នុងវេទិកា " 2026 SCO Forum on Green and Sustainable Development " នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ត្រូវបានអញ្ញើញឱ្យចូលទស្សនាមជ្ឈមណ្ឌលពិព័រណ៍ Hangzhou Embodied Intelligence Exhibition Center នៃទីក្រុង Hangzhou ដែលជាជាទីក្រុងនាំមុខគេផ្នែកនវានុវត្តន៍បច្ចេកវិទ្យារបស់ប្រទេសចិន។

តំណាងមជ្ឈមណ្ឌលពិព័រណ៍បានបញ្ជាក់ថា Hangzhou Embodied Intelligence Exhibition Center នេះមិនត្រឹមតែជាកន្លែងពិព័រណ៍ទេ ប៉ុន្តែគឺជា "មូលដ្ឋានសាកល្បងកម្មវិធីរ៉ូបូតជំនាន់ថ្មីថ្នាក់ជាតិ" ដ៏សំខាន់ ដោយបែងចែកតំបន់ពិព័រណ៍ជា ៦ ផ្នែកធំៗ៖
១. សាល "Hello, Future" ដែលប្រើប្រាស់បច្ចេកវិទ្យាអាចឱ្យយើងធ្វើការសន្ទនាជាមួយនឹងរ៉ូបូតជំនាន់ថ្មីដែលបំពាក់បញ្ញា (Hangzhou Embodied Intelligence)។
២. ផ្នែក "The Future Has Arrived"បង្ហាញពីប្រវត្តិ និងការវិវត្តន៍ រួមទាំងរូបរាងរ៉ូបូតទំនើបៗចំនួន ១០ ប្រភេទផ្សេងគ្នា។
៣. ផ្នែក "Enjoying the Future" ដែលមានការបង្ហាញពីរ៉ូបូតទំនើបៗបែបពាណិជ្ជកម្មដូចជាសេវាកម្មឆុងកាហ្វេ ការលេងអុក និងការថែទាំសុខភាពជាដើម។
៤. មជ្ឈមណ្ឌលសម្តែងរបស់រ៉ូបូតជំនាន់ថ្មី "Cyber Performance Center"៖ ជាទីតាំងសម្ដែងរបស់រ៉ូបូតដែលមានរូបរាងដូចមនុស្ស (Humanoid robot) ដូចជា ការច្រៀង, ការរាំ, ការលេងកំប្លែង និងកម្មវិធីផ្សេងៗទៀត។
៥. មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ "Professional Skills Training Center"៖ ផ្តោតលើការប្រមូលទិន្នន័យ និងការបណ្តុះបណ្តាលជំនាញរួមមាន វិស័យថាមពល, ផលិតកម្ម, ភស្តុភារកម្ម, កសិកម្ម និងការថែទាំសុខភាព។
៦. ផ្នែក "Co-creating the Future" ៖ បង្ហាញនូវផលិតផលតាមតម្រូវការ (Customized products) និងផលិតផលច្នៃប្រឌិតបែបវប្បធម៌។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលពិព័រណ៍ Hangzhou Embodied Intelligence Exhibition Center មានទីតាំងស្ថិតនៅក្នុងតំបន់ឧស្សាហកម្មឆ្លាតវៃ Binjiang មានផ្ទៃក្រឡាសំណង់សរុបប្រមាណ ៨៨១៣ ម៉ែត្រការ៉េ ដែលត្រូវបានសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុន Hangzhou High-tech Innovation Group សម្រាប់ "បច្ចេកវិទ្យា អន្តរកម្ម និងអនាគត"។ អ្វីដែលកាន់តែអស្ចារ្យនោះ គឺការដាក់បង្ហាញតាមប្រភេទនៃរ៉ូបូតជំនាន់ថ្មីដែលមានបញ្ចូលបញ្ញាជាង ១២០ គ្រឿង និងជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជាង ៣០ ជំនាញតាមរយៈហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាក្នុងស្រុកដ៏សំបូរបែប៕
ដោយ ទូច វលក័្ខណ





